កិច្ចប្រជុំពិភាក្សាសេចក្តីព្រាង ប្រកាសអន្តរក្រសួងស្តីពីគោលការណ៏ណែនាំវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម ការបោះចោលសំណល់ពីការប្រើប្រាស់ថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងសហការី នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយមើលឃើញ និងការគិតគូរពីសុខភាព ផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំកសិកម្មដល់មនុស្ស សត្វ និងបរិស្ថាន ទើបក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដែលមាននាយកដ្ឋាននីតិកម្មកសិកម្ម បានសិក្សារៀបចំសេចក្ដីព្រាងប្រកាសអន្តរក្រសួងនេះរួចរាល់ បានដាក់ឆ្លងកិច្ចប្រជុំអន្តរនាយកដ្ឋានក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានបញ្ជូនទៅក្រសួងបរិស្ថានដើម្បីពិនិត្យនិងសម្រេច ហើយបានបើកកិច្ចប្រជុំអន្តរក្រសួងនាពេលនេះដែលសម្រេចប្រមាណ៩០ភាគរយហើយ ។ អង្គប្រជុំប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការយោគយល់គ្នា ។