ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ថវិកាចំនួន4លានរៀលសម្រាប់មន្ទីរកសិកម្ម ខេត្តស្វាយរៀងប្រមូលទិញមមាចត្នោតពី កសិករខណះ ដែលពេលនេះមានមមាចត្នោត កំពុងតែយាយីដំណាំស្រូវនៅតំបន់មួយចំនួនក្នុងខេត្តនេះ។
មន្ត្រីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់កាលពីថ្ងៃទី3 ខែសីហា នេះថាកាលពីដើមសប្តាហ៌នេះឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយចំនួនបានអញ្ជើញចុះ ទៅពិនិត្យមើលបញ្ហាសត្វសមាចត្នោត បំផ្លញដំណាំស្រូវនៅ ឃុំចំបក់ និងឃុំចំលង ស្រុកស្វាយជ្រុំ និងសំណេះសំណាលជាមួយកសិករចំនួន100គ្រូសារនៅទីនោះ។
មន្ត្រីរូបនោះ បានបន្តទៀតថា ខណះដែលពិនិត្យជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ថវិកា ផ្ទាល់ខ្លួនចំនួន4លានរៀល សម្រាប់បម្រើឱ្យការប្រមូលទិញមមាចត្នោតពីកសិករ។ នេះជាផ្នែកមួយនៃការលើកទឹកចិត្ត ក្នុងការកម្ចាត់មមាចត្នោតបើទោះបីពេលនេះមិនទាន់មាន សភាពធ្ងន់ធ្ងរក៏ដោយ។
លោកប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ឆ្នាំនេះទឹកភ្លៀង មានការបង្កើតផលជាងនេះទៅទៀតចំពោះតំបន់ដែលបានសាបព្រោះ និងដកស្ទូងរួចបាន ជួបបញ្ហាសត្វមមាចត្នោតចាប់តាំងពីដើមខែកក្កដាមក។
ប្រឈមនឹងបញ្ហានេះ មន្ទីរកសិកម្មបានដាក់ចេញនូវគោលនយោបាយសប្តាហ៌ ការពារដំណាំស្រូវមានន័យថាទាំង មន្ត្រីក៏ដូចជាប្រជាកសិករត្រូវនាំគ្នាចុះស្រែមើលថែទាំស្រូវកម្ចាត់សត្វមមាចត្នោតឱ្យ បានទាន់ពេលវេលា។ ប្តូរពូជស្រូវធ្ងន់មកប្រើពូជស្រូវស្រាលមិនប្រកាន់រដូវ។ មានប្រសាសន៍នៅទីនោះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីបានជូនជាយោបល់ថា ភ្លៀងធ្លាក់យឺតដូច្នេះមន្ទីរត្រូវរូតរះឱ្យកសិករប្តូរពូជពីស្រូវធ្ងន់មកស្រូវស្រាលវិញ ដែលអាចបញ្ចៀសបាននូវហានិភ័យដោយកង្វះទឹកចុងរដូវ។
មន្ទីរត្រូវប្រើគ្រប់មធ្យោបាយធ្វើ យ៉ាងណាជួយសង្រោះស្រូវដែលបានស្ទូងរួចចំពោះតំបន់ដែលមានប្រភពទឹក។ ផ្ទុយទៅវិញ ត្រូវត្រៀមបម្រុងសំណាបឱ្យបានគ្រប់គ្រាន់ករណីមានទឹកគ្រប់គ្រាន់សម្រុកដកស្ទូង ឱ្យបានទាន់ពេលវាសា។ ទាក់ទងនឹងបញ្ហាមមាចត្នោត ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ហាមប្រើប្រាស់ថ្នាំពុលកសិកម្មដោយត្រូវអនុវត្តតាមវិធីសាស្ត្រសាមញ្ញ ដែលប្រជាកសិករអាចទទួលយកបានចំណាយទុកតិចដូចជាប្រើស្បៃមិងអូស ប្រើឧសថ បុរាណ។ សំខាន់បើមានមមាចហើយដាក់វិធានការចុះកម្ចាត់ឱ្យមានព្រមគ្នាចៀសវាង កម្ចាត់ស្រែនេះ។រត់ទៅស្រែនោះដដែលជាដដែល។
បើមានវត្តមានមមាចត្នោតនៅលើសំណាមប ត្រូវយកសំណាបទៅត្រាំទឹកសម្បកស្តៅឬបញ្ចូលទឹកឱ្យលិច ប្រគាបស្រូវឬក៏ដកយកសំណាបណាដែលមានសុខភាពល្អទៅស្ទូងទើបជាការល្អ។ ហាមប្រើជីអ៊ុយរ៉េលើ សំណាបសន្ទូងកាន់តែខ្ចីមមាចត្នោតចូលចិត្តសី។ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកទៀតថាដោយសារតែខេត្តស្វាយរៀងមានការសីណូដូច្នេះក្រោយពេលធ្វើស្រែរួចត្រូវប្រើប្រាស់ដីស្រែនេះ ទៅធ្វើចម្ការដាំដំណាំរួមផ្សំមានដូចជាល្ផៅ ឪឡឹកត្រសក់ ដំឡូងជ្វាដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ក្នុងស្រុកនិងជាពិសេស ព្រោះដើម្បីធានាបាននូវសន្តិសុខស្បៀងនិងបង្កើនចំណូលក្នុងគ្រូសារ៕