ដោយបានទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមរដ្ឋមន្ត្រី នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពី នីតិវិធី និងវិធានបច្ចេកទេស នៃការធ្វើពាណិជ្ចកម្ម ថ្នាំកសិកម្ម និង ជីកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ជានាយកខុទ្ទកាល័យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងមានការអញ្ជើញចូលរួម ពី តំណាងដៃគូរអភិវឌ្ឍន៍ មាន FAO CAVAC JICA និង អង្គភាព អាគារធិការ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋាន ផលិតកម្មសត្វ សុខភាពសត្វ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និង ក្រុមហ៊ុនឯកជនធ្វើពាណិជ្ជកម្ម ថ្នាំកសិកម្ម ជីកសិកម្ម សរុប ១២០នាក់ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។