ឯកឧត្តមបណ្ឌិត ច័ន្ទ សារុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តមអនុរដ្ឋលេខាធិកា ទីប្រឹក្សាក្រសួង និងថ្នាក់ដឹកនាំនាយកដ្ឋានមួយចំនួន បានអញ្ជើញចុះជួបជាមួយ សមជិកសហគមន៏ព្រៃឈើអូរបាក់ត្រា នៅភូមិអូរបាក់ត្រាឃុំព្រងិល ស្រុកភ្នំក្រវាញ។
លោកប្រធានសមាគមន៏ បានរាយការណ៏នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០ ថា សមាគមន៏នេះកើតនៅឆ្នាំ១៩៩៩ បច្ចុប្បន្នមាសមាជិកត្រឹមតែ360គ្រួលារ ដោយមានផ្ទៃដីព្រៃ ៨៤៩ហិកតា។ សមាគមន៏នេះ កើតឡើងដោយសារតែការគាំទ្រ ពីរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងបំណងដាំដុះថែទាំ និងអភិរក្សព្រៃឈើសត្វព្រៃ ដែលនៅសេសសល់ពីការកាប់បំផ្លាញ និងទទួលយកមកវិញនូវអនុផលព្រៃ មានដូចជាវលិ្ល ត្រពាំង ផ្សិត ផ្លែក្រលាញ់ ឃ្មុំ ។ល។
ទោះបីបានទទួលផលខ្លះក៏ដោយ ក៏បងប្អូនជាសមាជិក នូវមានកាលំបាកខ្វះមុខខ្វះក្រោយ ជាពិសេសការប្រកបរបរកសិកម្ម ខ្វះពូជ គ្មានប្រភពទឹកសត្វមានជំងឺឆ្លងគ្មានមុខរបរបន្ថែមក្រៅពីកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរបងប្អូន ដែលបានខិតខំប្រឹងប្រែង រួមសាមគ្គីគ្នាបង្កើតសមាគមន៏នេះឡើង ក្នុងបំណងថែរក្សាព្រៃឈើ របស់យើងឡើងវិញ សម្រាប់កូនចៅជំនាន់ក្រោយ។ ការពឹងផ្អែកតែអនុផលព្រៃឈើមួយមុខ គឺមិនអាចធានាសន្តិសុខស្បៀងបានទេ ដូចនេះយើងត្រូវរកមុខរបរបន្ថែម ដូចជាការចិញ្ចឹមឃ្នុំ ការបណ្តុះផ្សិត ការកែរច្នៃសិប្បកម្មឈើដោយដៃអាជីវកម្មលក់ម្ហូបអាហារ ព្រោះតំបន់នេះអំណោយផលល្អសម្រាប់ទេសចរណ៌ ក្នុងស្រុកចិញ្ចឹមមាន់ និងដាំដំណាំរួមផ្សំផ្សេងៗ ធ្វើរបស់អនុស្សាវរីយ។
ទាក់ទិនការងារដំណាំស្រូវ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញអោយមន្ទីរត្រូវចុះមកពិនិត្យ មើលតម្រូវការជាក់ស្តែងរបស់បងប្អូនខ្វះខាតអ្វី? យើងអាចជួយអ្វីបានខ្លះ? ដើម្បីបន្ថែមសមត្ថភាព និងចែករំលែក បទពិសោធន៌ មន្ទីរកសិកម្ម ត្រូវរៀបចំចងក្រងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីការងារកសិកម្មមួយ ក្នុងពេលខាងមុខនៅស្រុកត្រាំកក់។
មន្ទីរក៏ត្រូវជ្រើរើសកសិករគំរូ ក្នុងសហគមន៌ ពេទ្យសត្វភូមិមកជួបប្រជុំគ្នា អោយបានញឹកញាប់ ដើម្បីអោយពួកគេមានឳកាសផ្លាស់ប្តូរបទពិសោធន៌ប្រកួតប្រជែងឆ្លើយនួវបញ្ហារបស់មួលដ្ឋានពួកគេនីមួយៗ ធ្វើយ៉ាងណាយើងអាចក្តាប់បាន។ តបតាមសំណើរ និងដើម្បីទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់បងប្អូន ឯកឧត្តមរដ្ឋមន្ត្រី បានជួយឧបត្ថមស្រះទឹកមួយបណ្តោយ50គុណ នឹង50មែត្រជំហានទីមួយ និងសន្យាជួយស្រះទឹកបន្ថែមទៀត ប្រសិនបើបងប្អូនចេះទាញយកប្រយោជន៌ពីស្រះទឹកនេះបានល្អ៕