ព័ត៌មានផ្សេងៗទៀត
-នាព្រឹកថ្ងៃស្រុក ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋានមានកិច្ចប្រជុំមួយ ដឹកនាំប្រជុំដោយ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូររួមពីសំណាក់លោក លោកស្រីអគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធាន លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលមានរបៀបវីរៈដូចតទៅ៖
១-បូកសរុបសកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែបន្ទាប់
២-បញ្ហាផ្សេងៗ។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។