ឯកឧត្តមបណ្ឌិត ច័ន្ទ សារុនរ ដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី កាលពីពេលថ្មីៗនេះ បានអញ្ចើញជួបជាមួយសហគមន៏ដាំម្រេច និងប្រជាកសិករចំនួន១០០គ្រួសារ នៅភូមិអង្គរជ័យ២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាមួយនេះ ឯកឧត្តមក៏បានស្នើឲ្យអ្នកជំនាញខាងដំណាំទុរេន ចុះស្រាវជ្រាវពីមួយហេតុ ដែលធ្វើឲ្យដើមទុរេនងាប់ច្រើននាឆ្នាំនេះ។
មន្ត្រីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី ប្រាប់ឲ្យដឹងថា ក្នុងឱកាស ចុះពិនិត្យដំណាំម្រេចនៅសហគមន៏អភិវឌ្ឍន៏កសិកម្មដំណាំម្រេចកំពត នៅភូមិអង្គរជ័យពីរ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យមើលផ្ទាល់ ក្នុងចម្ការម្រេច និងបានធ្វើការកោតសរសើរ ដល់កសិករផងដែរ។ ឯកឧត្តមក៏បានអនុញ្ញាត ឲ្យកសិករមានមតិ ពីបញ្ហដែលជួបប្រទះ នៅក្នុងការដាំដំណាំម្រេច និងអនុញ្ញាតឲ្យអ្នកបចេ្ចកទេស របស់ក្រសូងកសិកម្ម ពន្យល់ដល់កសិករវិញ ពីបញ្ហដែលប្រជាជនជួបប្រទះដូចជា ជំងឺម្រេចសត្វ ល្អិតបំផ្លាញ។ល។
មន្ត្រីដដែលបាននិយាយទៀតថាឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ដល់កសិករដាំម្រេចថាកាលពីសម័យសង្គមរាស្ត្រនិយម ត្រូវបានចាត់ទុកម្រេច ជាសេដ្ឋកិច្ចទី៣ នៃប្រទេសយើង ដែលដាំបានចំនួន៣លានជន្លង់ និងបិមាណផលនាំម្រេចចេញ រហូតដល់៨០០០តោនក្នុងមួយឆ្នាំ និងបច្ចុប្បន្ន សម្រាប់ខេត្តកំពត នាំចេញមានត្រឹមតែ១០តោនក្នុងឆ្មាំ ហើយដាំបាន២៧ពាន់ជន្លង់តែប៉ុណ្តោះ។ ទីផ្យារដែលធំផុត គឺសហគមន៏អឺរ៉ុប ព្រោះម្រេចកំពតមានលក្ខណៈពិសេស មានរសជាតិហឹរ និងឈ្ងុយឆ្ងាញ់ប្លែកគេ(មិនប្រើគីមី)។
ឯកឧត្តមរដ្ឋរមន្ត្រី ក៏បានស្នើឲ្យប្រជាសហគមន៏ សូមរក្សានូវទម្លាប់ល្អ។ លក់នូវផលិតផលពិតៗ កុំភូតភរគា្មនភាពស្មោះត្រង់ ដើម្បីឲ្យភ្ងៀវមានទំនុកចិត្ត។ ទាក់ទងដល់ដំណាំទុរេនឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា ឆ្មាំនេះទុរេនកំពតងាប់ច្រើនណាស់ សូមអគ្គនាយកដ្ឋាន កសិកម្មចុះស្រាវជ្រាវ។ ត្រូវរកឲ្យឃើញមូលហេតុពិត នូវបញ្ហាលើដំណាំទុរេន ដើម្បីកុំឲ្យប់ះពាល់ដល់ជីវភាពដល់ជីភាពប្រជាកសិករ។ ជួយសហគន៏លក់តម្លៃរួម និងផលិតផលពិត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឲ្យប្រធានមន្ទីសិក្សារកទីតាំងធ្វើស្រះ១កន្លង ជូនសហគមន៏ផងដែរ៕