ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋាននីតិកម្មកសិកម្មបានរៀបចំបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ដែលនាយកដ្ឋានបានអនុវត្តបាន និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តទៀត និងស្របតាមផែនការដែលគ្រោងទុក។ នៅក្នុងនោះដែរលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានផ្តល់ការណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ អោយយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនយើងអោយបានខ្ជាប់ខ្ជួន បើទោះបីជាបញ្ហារជម្ងឺ កូវិត-19 បានធូរស្បោយក្តី។ លោកប្រធានបន្ថែមទៀតថា ក្នុងនាមយើងជាមន្រ្តីនគរបាលយុត្តិធម៌ ដែលច្បាប់ប្រគល់ជូន ពេលចុះធ្វើការ ត្រូវធ្វើតាមនីតិវិធីដែលច្បាប់បានចែង និងដោយគោរពតាមឋានានុក្រម និងគោរពតាមក្រមសិល៍ធម៌វិជ្ជាជីវៈដាច់ខាត ជៀសវៀងការអនុវត្តទៅខុសនាំអោយមានបញ្ហារកើតឡើងមកលើខ្លួនយើងទៅវិញ។