ព័ត៌មានផ្សេងៗទៀត
ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៖ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោង "FAO Complementary Support to the Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture component (CAPFISH Capture)"។ សមាសភាពចូលរួម រួមមាន ថ្នាក់ដឹកនាំរដ្ឋបាលជលផល ប្រធាន/អនុប្រធាននាយកដ្ឋានក្រោមឱវាទរដ្ឋបាលជលផល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងថ្នាក់តំបន់ UNESCO និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កិច្ចប្រជុំបានពិភាក្សាអំពីឯកសារគម្រោងនឹងត្រូវអនុវត្ត ឆ្នាំ២០១៩ - ២០២៤ ដែលបានកែសម្រួល អនុលោមតាមអនុសាសន៍នៃកិច្ចប្រជុំកន្លងទៅ។