ព័ត៌មានផ្សេងៗទៀត
គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន៖ នៅថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ផេង សុភ័ក្រ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើសវនកម្មក្នុង តាមផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២៣ លើការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)។