នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធអនឡាញ(Video Zoom) និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះកិច្ចសន្យាផលិតកម្មបន្លែសរីរាង្គ រវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ និងផ្សារស្នាដៃម៉ែ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពី ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ការិយាល័យជំនាញចំនួន៧ការិយាល័ចំណុះមន្ទីរ, ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ផ្សារស្នាដៃម៉ែ អង្គការដៃគូអភិវឌ្ឍន៍(DCA, EU និង FNN) ព្រមទាំងសហគមន៍កសិម្ម សរុបចំនួន ២៩នាក់ ដែលឧបត្ថម្ភគាំទ្រដោយ បណ្តាញសមាគមកសិករ និងធម្មជាតិ(FNN) និងក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ(KOC) ដែលក្នុងនោះសហគមន៍កសិកម្មចំនួន៣ បានចុះកិច្ចសន្យាផលិតកម្មបន្លែសរីរាង្គ រួមមានសហគមន៍កសិកម្ម ក្រាំងលាវសាមគ្គី បានចុះកិច្ចសន្យាជាមួយផ្សារស្នាដៃម៉ែ ហើយសហគមន៍កសិកម្ម ឃុំក្រាំងល្វា និងសហគមន៍ធ្លកវៀនមានជយ័ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសហករណ៏ខ្មែរសរាង្គ(KOC) ក្នុងគោលបំណង៖ ចង់ឲ្យសហគមន៍កសិកម្ម អាចទទួលបាននូវកិច្ចសន្យាជាក់លាក់ ធ្វើការផលិតលក់ឲ្យមានតម្លៃថេរ និងបង្ហាញដល់សហគមន៍កសិកម្មផ្សេងទៀត លក់ ផលិតផលរបស់ខ្លួនតាមរយៈការចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនឯកជនផ្សេងទៀតៗដូចថ្ងៃនេះដែរ។