ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ បានរំលឹកដល់មន្ត្រីមូលដា្ឋន ក្នុងស្រុកត្រាំកក់ ឲធ្វើបច្ចុប្បន្នភាពស្ថិតិជនពិការប្រយោជន៍ ដើម្បីគិតពីវិធីដើម្បីជួយដល់ពួកគេ។ ខណៈជួបជាមូយជនពីការ ចំនួន២២០នាក់ មកពីឃុំចំនួន១៥ របស់ស្រុកត្រាំកក់ កាលពីសបា្តហ៍កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូរយ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាលពិសេស សម្តេចតេជោ ហ៊ុន សែន ចំពោះសា្ថនភាពជនពិការទៅនេះលោករដ្ឋមន្រ្តីបានលើកឡើងអំពីការគិតគូរយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលពិសេស នភាពជនពិការ ដើម្បីធ្វើយ៉ាងណា ឲ្យពូកគេរស់នៅបានសមរម្យ និងមានមុខរបរទៅតាមលទ្ធភាពសម្បទារបស់ពួកគេ។
ជាមួយគា្ននេះ ឯកឧត្តម បានរំលឹកដល់មន្ត្រីក្រុមការងាររបស់ឯកឧត្តម និងអាជា្ញធរមូលដ្ឋាន ឲ្យធើ្វបច្ចុប្បន្នភាពស្ថិតិជនពិការ ក្នុងមូលដា្ឋនរបស់ខ្លូន ឲ្យបានអស់រួមមានជាមួយការបញ្ជក់ពីស្ថានភាពសម្បទា និងជីវភាពប្រយោជន៍ ដើម្បីរៀបចំជាផែនការ ដើម្បីជួយទៅដល់ពួកគេរស់នៅ បានសមរម្យតាមរយៈការផ្តល់មុខរបរកសិកម្ម។ បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនពិការ នឹងអនុវត្តច្បាប់ការពារជនពិការឲ្យបានម៉ត់ចត់។
ឯកឧត្តមបានបន្តទៀតថា យើងត្រូវមើលលើស្នាដៃរបស់ជនពិការ ប្រសើរជាជាងការមើលលើរាងកាយជនពិកាត។ ការជួយកសាងសមត្ថភាពជនពិការ ប្រសើរជាជាងការជួយផ្នែកមនុស្សធម៌ ព្រោះយើងអាចធ្វើឲ្យជនពិការអាចពឹងផ្អែកលើខ្លួនឯងបាន។ ឯកឧត្តមក៏បានពន្យល់ផងដែរ ពីទំនាក់ទំនាក់រវាងពិការភាព និងភាពក្រីក្រ។ ការបោះបង់ចោលជនពិការ គឹខុសក្នុងការអភិវឌ្ឍន៍គ្រួសារនិងសហគមន៍៕