ព័ត៌មានផ្សេងៗទៀត
ប្រជាកសិកររស់នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានសម្តែងក្តីត្រេកអរ និងថ្លែងអំណរអរគុណដល់រដ្ឋាភិបាល ក្រសួង-មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានធ្វើអន្តរាគមន៍ជួយសង្គ្រោះស្រែប្រាំងរបស់ពួកគេពីការខូចខាតដោយសារកង្វះទឹក ទាន់ពេល រហូតដល់ការប្រមូលផល។ កិច្ចអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ជួបប្រទះគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករមួយចំនួននៅក្នុងខេត្តក្រចេះ ក៏ដូចជានៅតាមតំបន់មួយចំនួនផ្សេងទៀត រងផលប៉ះពាល់ដោយការខ្វះទឹក៕