ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញចុះពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChatGPT AI នៅខេត្តកណ្តាល

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 3564

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដឹកនាំដោយលោក សៀ ប៉េង ប្រធានការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh  និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសុបនិមិត្ត ChatGPT នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១៥រូប។

មន្ត្រីបង្គោលទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយគ្រូបង្គោល  និងសំដែងការចាប់អារម្មណ៍លើប្រធានបទ ការប្រើប្រាស់ថ្នាល CamDX និង CamDigiKey  ការបង្កើត QR Code សម្រាប់ប្រើប្រាស់លើឯកសារផ្លូវការផ្សេងៗ និងការប្រើប្រាស់បណ្តុំបច្ចេកវិទ្យា AI ដែលជាផ្នែកមួយសំខាន់សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់។ បន្ថែមពីការធ្វើបទបង្ហាញ ក៏មានការជជែកពិភាក្សា និងអនុវត្តផ្ទាល់នៅលើកុំព្យួទ័រ និងទូរស័ព្ទស្មាតហ្វូនផងដែរ។

ជាទីបញ្ចប់ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល បានជួយសម្របសម្រួលដោះស្រាយបញ្ហាមួយចំនួនលើការគ្រប់គ្រងទំព័រហ្វេសបុកផ្លូវការរបស់មន្ទីរ និងពន្យល់បន្ថែមពីសុវត្ថិភាពនៃការប្រើប្រាស់ និងគ្រប់គ្រងទំព័រហ្វេសបុក តេលេក្រាម និងគេហទំព័ររបស់មន្ទីរ។ បន្ថែមពីនេះទៀតក្រុមការងារស្នើសុំឱ្យ មានជនបង្គោលទទួលខុសត្រូវការងារឌីជីថល ភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីបច្ចេកទេសថ្នាក់ជាតិ ដើម្បីបន្តធ្វើការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 102

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អ សន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 329

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅស្រុកចំនួនពីរ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំសមត្ថកិច្ចចម្រុះរួមមាន...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 315

សេចក្តីប្រកាសព័ត៌មាន

ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 358

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 368

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអង្គការ FAO អំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនង​សាធារណៈ បានទទួលជួបពិភាក្សាការងារ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 382

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 376

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 402

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សា និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 409

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា...
ចេញ​ផ្សាយ​ ២២ មេសា ២០២៥ 515

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបពិភាក្សាការងារជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា​...
ចេញ​ផ្សាយ​ ២២ មេសា ២០២៥ 484

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ចំនួន...
ចេញ​ផ្សាយ​ ២១ មេសា ២០២៥ 592

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...