ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកគណ:ប្រតិភូទស្សនកិច្ចទៅក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះមានសមត្ថភាពផលិតស្ករ១ឆ្នាំ បានប្រមាណ ១៧ម៉ឺនតោន លើផ្ទៃដី ៣០ ០០០ហិកតា សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកនឹងនាំចេញ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុនជាមួយគ្រឹះស្ថានសិក្សារដ្ឋទាំង៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានកសិកម្មជាតិព្រែកលៀប និងវិទ្យាស្ថានកសិកម្មជាតិកំពង់ចាម។
ជាលទ្ធផល ក្រុមហ៊ុននឹងសហការជាមួយគ្រឹះស្ថានសិក្សា ដែលអនុញ្ញាតឱ្យនិស្សិតមកហាត់ការ និងចុះកម្មសិក្សា ហើយក្រុមហ៊ុនក៏បានស្នើសុំក្រសួងបង្កើតកិច្ចសហប្រតិបត្តិការ សម្រាប់ការសិក្សាស្រាវជ្រាវពូជអំពៅផងដែរ៕