ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Greg Hooker ប្រធានក្រុមហ៊ុនHDM Agriculture Co. Ltd បានចូលជួបសម្ដែងការគួរសម និងសុំការណែនាំលើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យព្រៃឈើនៅកម្ពុជា ជាពិសេសគម្រោងវិនិយោគលើការដាំដុះដើមឈើឡើងវិញ។ ពាក់ពន្ធ័នឹងគម្រោងដាំដុះព្រៃឈើឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនធ្វើ កិច្ចសហការ ជិតស្និទ្ធជាមួយរដ្ឋបាលព្រៃឈើ ដើម្បីរៀបចំជំរុញកិច្ចការវិនិយោគនេះ។