ព័ត៌មានផ្សេងៗទៀត
ចេញពីក្រុមហ៊ុន Jiangsu Lianfa នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន និងសហការីបានអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅដាយត្រីលេខ១៣ ភូមិពានជនិក ឃុំកំពុងលួង ស្រុកពញាឭ ខេត្តកណ្តាល។ មន្រ្តីរដ្ឋបាលជលផលបានឲ្យដឹងថា រដូវនេសាទចាប់ផ្តើមត្រូវជាបន្តបន្ទាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមដាយនៃដងទន្លេសាបក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលអាចនេសាទត្រីបានជាបណ្តើរៗ។ បច្ចុប្បន្នត្រីប្រហុកនៅនឹងកន្លែងថ្លៃ ១៥០០-២០០០រៀលក្នុង១គីឡូក្រាម តែតម្លៃនេះមន្រ្តីជំនាញបានបញ្ជាក់ថាវាអាស្រ័យពេលវេលាលើកដាយត្រីផងដែរ។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទីជិត ឆ្ងាយមកធ្វើប្រហុកទុកជាស្បៀងប្រចាំគ្រួសារ។