ព័ត៌មានផ្សេងៗទៀត
ចេញពីកសិដ្ឋានចិញ្ចឹមគោ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងរបស់បងស្រី ទួត ផល្លាយ ដែលរស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុងទាំង។ សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ពងចំនួនជាង ១,៥ ម៉ឺនក្បាល ដោយក្នុង១ថ្ងៃ គាត់អាចប្រមូលពងមាន់បានប្រមាណ ៩ពាន់ពង និងចំពោះពងមាន់លេខមួយគាត់អាចលក់បានជាង ៤០០រៀល ហើយក្នុងមួយខែ គាត់អាចរកប្រាក់ចំណូលបានជាង ១ពាន់ដុល្លារ ដែលចំណូលនេះបានលើកស្ទួយជីវភាពគ្រួសារគាត់បានយ៉ាងល្អប្រសើរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វឱ្យជួយផ្តល់បច្ចេកទេសថ្មីៗជូនគាត់បន្ថែមទៀត បំណងលើកកម្ពស់ផលិតភាព គុណភាព អនាម័យ និងបរិស្ថាន ដើម្បីធានាបាននូវសុខភាពអ្នកបរិភោគ និងអ្នករស់នៅជិតខាង។