បន្តចូលកម្មវិធីទី២ នាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក ដើម្បីមកពិនិត្យការភ្ញាស់កង្កែបរបស់យុវជន ឈុន ហ៊ួ (លេខទទំនាក់ទំនង ០៦៩ ៧៩៥៩៩៩) នៅភូមិក្របីត្រាំង ឃុំជង្រុក ស្រុកគងពិសី។ យុវជនរូបនេះបានចាប់ផ្តើមចិញ្ចឹមកង្កែបនៅឆ្នាំ ២០១៨ ដោយខ្ចីប្រាក់ ៣០ ០០០ដុល្លារពីធនាគារ ជួបបញ្ហាជាបន្តបន្ទាប់ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស។ ប៉ុន្តែដោយសារឆន្ទ: គោលដៅ និងផែនការច្បាស់លាស់ទើបមានថ្ងៃនេះ។ បច្ចុប្បន្នមានមេ ៧០០ក្បាល និងបា ១៣០០ក្បាល និងកូនល្មមលក់ចំនួន ២០ ០០០ក្បាល ក្នុងមួយខែជាមធ្យមអាចរកចំណូលបានជាង ៥០០ដុល្លារ។ តាមយុវជនរូបនេះ និយាយទីផ្សារកូនកង្កែបកំពុងមានការកើនឡើងស្ទើរគ្រប់បណ្តាខេត្តមកបញ្ជាទិញតាម YouTube និង Facebook ហើយប្រសិនបើមានលទ្ធភាពផលិតកូន អាចលក់បានរហូតដល់ ៥ ០០០ ០០០ក្បាលក្នុងមួយខែ។ ផែនការអនាគតចង់ផលិតកូនឲ្យបាន ១៥ម៉ឺនកូន/ខែ និងផលិតកង្កែបសាច់ទៀតផង ជាងនេះទៅទៀតចង់ប្រែក្លាយខ្លួនពីកសិករ ទៅជាកសិពាណិជ្ជករ និងនាំចេញកង្កែបសាច់ចេញទៅកាន់ទីផ្សារប្រទេសចិន និងចងក្រងយុវជនចិញ្ចឹមកង្កែបដើម្បីផលិតកូន និងផលិតកង្កែបសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ និងនាំចេញ។
ជួបយុវជនវ័យ ២៨ឆ្នាំ ដែលជាធនធានមានសក្តានុពលផ្នែកវារីវប្បកម្ម (ចិញ្ចឹមកង្កែប) ឯកឧត្តមរដ្ឋមន្ត្រីមានតែលើកទឹកចិត្ត គាំទ្រ និងជូនពរឲ្យក្តីប្រាថ្នារបស់ក្មួយ ឈុន ហ៊ួ សម្រេចដូចក្តីបំណង និងសុំឲ្យក្មួយជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម រួចកៀងគរយុវជន ដែលគ្មានការងារឲ្យមកចាប់យករបរចិញ្ចឹមត្រី ឬកង្កែបដើម្បីច្បាមយកឱកាសមាសដ៏ប្រសើរនេះ។