ព័ត៌មានផ្សេងៗទៀត
នៅរដូវប្រាំងក្តៅហួតហែងប្រភពទឹកក្នុងតំបន់ព្រៃនៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានរីងស្ងួតស្ទេីរគ្រប់កន្លែង។ សត្វព្រៃជាច្រើនប្រភេទ ប្រឈមនឹងកង្វះទឹកផឹក។ ជាវិធានការ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានដឹកទឹករៀងរាល់មួយសបា្តហ៍ មួយដងចាក់ចូលក្នុងអាងទឹកដែលបានសង់នាឆ្នាំកន្លងមកសម្រាប់សត្វផឹក។