វេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ១៨ មករា ២០២០ 22625

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន អង្គការជាតិ-អន្តរជាតិ សមាជិក សមាជិកាប្រមាណ ៥៥០នាក់។ ជារៀងរាល់ឆ្នាំក្រសួងបានរៀបចំវេទិកានេះឡើងគឺដើម្បីពិនិត្យ និងវាយតម្លៃលើរាល់សមិទ្ធផលដែលសម្រេចបាននាឆ្នាំកន្លងមក ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច គម្រោងអភិវឌ្ឍវិស័យកសិកម្ម លើកយកបញ្ហាប្រឈមមកពិនិត្យនិងដោះស្រាយ ទទួលយកនូវអនុសាសន៍ មតិ យោបល់ ចំណោទសួរពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងជាយុទ្ធសាស្រ្ត ឬយន្តការដោះស្រាយឲ្យបានស៊ីជម្រៅ ទាន់ពេល និងមានប្រសិទ្ធភាពនូវរាល់បញ្ហាពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចផងដែរ។ ម៉្យាងវិញទៀត វេទិកានេះបានផ្តល់ឪកាសឲ្យគ្រប់ភាគីមានជាអាទិ៍៖ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគម សហគមន៍ទាំងអស់បានមកធ្វើការចែករំលែកនូវរាល់ចំណេះដឹង បទពិសោធន៍ ផ្តល់ជាគំនិត យោបល់ ឬយុទ្ធសាស្រ្តល្អៗក្នុងការអភិវឌ្ឍ ការការពារ និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលធាតុចូលដ៏មានតម្លៃទាំងនេះ គឺជាគន្លឹះ ឬជាត្រីវិស័យសម្រាប់យើងទាំងអស់គ្នាដើរឲ្យដល់គោលដៅគឺធ្វើយ៉ាងណាសម្រេចឲ្យបានចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង ការនាំចេញ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំវេទិកាសាធារណៈនា ពេលនេះបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង លោកបានថ្លែងអំណរគុណជូនចំពោះវត្តមានសមាជិក សមាជិកានៃអង្គពិធី និងវាយតម្លៃខ្ពស់ចំពោះគ្រប់គាភីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កំលាំងកាយ ចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការចូលរួម គាំទ្រ ផ្តល់ជាគំនិត និងកិច្ចសហការបានយ៉ាងល្អប្រសើរ ធ្វើឲ្យក្រសួងសម្រេចទទួលបានសមិទ្ធផលធំៗជាច្រើនដូចអ្វីដែលឯកឧត្តម ម៉ម អំណត់ បានរំលេចជូនអង្គពិធីបានជ្រាបខាងដើម។ តែទោះជាយ៉ាង ណា យើងទទួលស្គាល់ហើយថាវិស័យកសិកម្ម មានការអភិវឌ្ឍរីកចម្រើនទៅបាន ល្គឹកណាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗជាច្រើនទៀតចូលរួមគាំទ្រ និងសហការឲ្យបានពេញលេញបន្ថែមទៀតតាមគ្រប់ស្ថានការណ៍ ដោយឈរលើទិសដៅ និងប្រយោជន៍រួមតែមួយគឺសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ការធ្វើយន្តូបនីយកម្មកសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វនិងវារីវប្បកម្ម ការគ្រប់គ្រងសម្បទាដីសដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារ រួចឈានទៅសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

នាឳកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបកស្រាយនូវសំណួរ និងដោះស្រាយបញ្ហាមួយចំនួនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង និងដោយឡែកចំពោះបញ្ហាផ្សេងទៀតទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពិនិត្យពិចារណាគិតគូដោះស្រាយជាលក្ខណប្រព័ន្ធដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ដោយឡែកភាពអសកម្ម បញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលកើតចេញពីការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យអគ្គលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ចរៀបចំប្រជុំអន្តរក្រសួងជាបន្ទាន់មួយដើម្បីស្វែងរកគន្លឹះដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០២ កុម្ភៈ ២០២៥ 150

លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកសិករផលិតស្រូវប្រាំង នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក​ និងអភិវឌ្ឍន៍ធនធានមនុស្ស​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយនាង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាកសិករផលិតស្រូវប្រាំង...
ចេញ​ផ្សាយ​ ០១ កុម្ភៈ ២០២៥ 278

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងកិច្ចអន្តរាគមន៍វិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 339

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ​ចុះពិនិត្យ​ស្ថានភាពដំណាំស្រូវប្រាំង ដែលបានទទួលទឹកពីការបូមទម្លាក់ពីទំនប់ម្កាក់ ចូលតាមប្រឡាយខ្នាត នៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿនរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ​ការិយាល័យ​ក្សេត្រ​សាស្ត្រ និងផលិតភាពកសិកម្ម...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 361

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់មន្ត្រីកសិកម្មឃុំ និងសហគមន៍ដាំបន្លែ នៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ឯកឧត្តមខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោក យឹម សារុំ ទីប្រឹក្សា ក្រសួងកសិកម្ម បានអញ្ជើញចុះត្រួតពិនិត្យនិងណែនាំដល់មន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 374

លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 386

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 368

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងនៅខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 387

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ជាដៃគូកសិករបង្កបង្កើនផល

រោងម៉ាស៊ីនកិនស្រូវមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាដៃគូទទួលទិញស្រូវពីកសិករ ដោយជួយជំរុញការដាំដុះរបស់ប្រជាកសិករ និងបង្កើតការងារដល់ប្រជាពលរដ្ឋន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 396

កសិករស្រុកពួក ខេត្តសៀមរាប កាន់តែងាយស្រួលដោយមានមន្រ្តីកសិកម្មឃុំជួយណែនាំបច្ចេកទេស

កសិកររស់នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មានសេចក្តីរីករាយដែលមានមន្រ្តីកសិកម្មឃុំចុះជួយ និងពន្យល់ពីបច្ចេកទេសជ្រើសរើសពូជស្រូវក្នុងស្រុកសម្រាប់បង្កបង្កើនផល...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 434

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 423

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ បន្តចុះតាមដាន និងត្រួត​ពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 466

លោកជំទាវអនុរដ្ឋលេខាធិការ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...