នៅថ្ងៃច័ន្ទ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មានផ្សារផ្ជាប់នឹងវិស័យកសិកម្ម ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារខេមរាអង្គរ ដែលមានសិក្ខាកាមចូលរួមមកពីរាជធានីខេត្តចំនួន១១ រួមមាន៖ ស្វាយរៀង កណ្តាល កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ កំពត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងសៀមរាប។ សិក្ខាសាលានេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ខេត្តក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម រួមជាមួយការណែនាំអំពីការប្រើប្រាស់បច្ចុប្បន្នភាពចង្កោមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានកសិកម្ម និងឯកសារកសិកម្មឲ្យកាន់តែទូលំទូលាយ។