ព័ត៌មានផ្សេងៗទៀត
ថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងនៅថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្មសហការជាមួយការិយាល័យ នីតិកម្មកសិកម្មខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានចុះធ្វើអធិការកិច្ចលើដេប៉ូលក់ដុំលក់រាយដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម ដែលដឹកនាំលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការីបានចុះពង្រឹង និងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ។