KH
|
EN
Toggle navigation
ទំព័រដើម
អំពីក្រសួង
សេចក្តីសង្ខេបអំពីក្រសួង
ថ្នាក់ដឹកនាំក្រសួង
ទំនាក់ទំនងក្រសួង
ច្បាប់ និងបទដ្ឋានគតិយុត្ត
នាយកដ្ឋាន
នាយកដ្ឋានកិច្ចការរដ្ឋបាល
អគ្គាធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ
នាយកដ្ឋានផែនការ និងស្ថិតិ
ន.បុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋាននីតិកម្មកសិកម្ម
នាយកដ្ឋានកសិ-ឧស្សាហកម្ម
មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
ន.ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋានកសិកម្ម
អគ្គ.សុខភាពសត្វ និងផលិតកម្មសត្វ
រដ្ឋបាលព្រៃឈើ
រដ្ឋបាលជលផល
អគ្គនាយកដ្ឋានកៅស៊ូ
សេវាសាធារណៈ
ប្រព័ន្ធបញ្ជរតែមួយជាតិ
ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ
កម្រងសេវាសាធារណៈ
បណ្ណាល័យកសិកម្ម
អ៉ីម៉ែល
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ====================== នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក នាយករងវិទ្យាស្ថាន ផ្នែកហិរញ្ញវត្ថុ ប្រធានការិយាល័យគ្រប់ផ្នែក ប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវ មន្ដ្រីរាជការ ព្រមទាំងបុគ្គលិករបស់វិទ្យាស្ថាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺជំរុញគោលដៅនៃការអភិវឌ្ឍចំណូលរបស់វិទ្យាស្ថាន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការ វិស័យឯកជន ក្នុងការងារស្រាវជ្រាវពូជស្រូវ និងពូជដំណាំជាដើម។ លទ្ធផលនៃកិច្ចប្រជុំរួមមាន ក្រុមការងារផ្សព្វផ្សាយរបស់វិទ្យាស្ថាន នឹងរៀបចំចងក្រងផលិតវីដេអូ ស្ដីអំពីសេវាកម្មសម្ងួត និងសំអាតគ្រាប់ពូជស្រូវមុនការប្រមូលផលពូជស្រូវ នៅមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង និងអាងពោធិ៍ ព្រមទាំងសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការផលិតពូជដំណាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ស្នើទៅវិទ្យាស្ថានពិចារណា ស្ដីពីការតម្លៃនៃការផ្ដល់សេវាសម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុកស្រូវ និងសូមឱ្យប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀងទាក់ទងជាមួយសហគមន៍ផលិតស្រូវពូជទាំង០៦ នៅក្នុងខេត្តព្រៃវែង ដើម្បីសហការផ្ដល់សេវា សម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុងស្រូវ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍៕
ចេញផ្សាយ ០៧ កញ្ញា ២០២៤
953
ព័ត៌មានផ្សេងៗទៀត
ចេញផ្សាយ ២១ វិច្ឆិកា ២០២៤
98
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ...
ចេញផ្សាយ ២០ វិច្ឆិកា ២០២៤
163
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក
នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញផ្សាយ ២០ វិច្ឆិកា ២០២៤
169
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញផ្សាយ ២០ វិច្ឆិកា ២០២៤
164
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម...
ចេញផ្សាយ ១៩ វិច្ឆិកា ២០២៤
216
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង "ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង "ពិធីសាររវាងអគ្គរដ្ឋបាលគយចិន...
ចេញផ្សាយ ១៩ វិច្ឆិកា ២០២៤
211
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញផ្សាយ ១៨ វិច្ឆិកា ២០២៤
268
អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!
ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញផ្សាយ ១៥ វិច្ឆិកា ២០២៤
416
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញផ្សាយ ១៥ វិច្ឆិកា ២០២៤
441
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញផ្សាយ ១៣ វិច្ឆិកា ២០២៤
455
សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់
នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញផ្សាយ ១៣ វិច្ឆិកា ២០២៤
470
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO)
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង...
ចេញផ្សាយ ១៣ វិច្ឆិកា ២០២៤
471
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...
មើលព័ត៌មានបន្ថែម