ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ និងការណែនាំពីរបៀបប្រើប្រាស់នៅទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក.ក្រុង ដោយមានការចូលរួមពីប្រធាន.អនុប្រធានការិយាល័យ និងមន្រ្តីនីតិកម្មកសិកម្មមកពីខេត្តកណ្តាល ព្រមទាំងក្រុមហ៊ុន ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធប្រមា១០០នាក់ ដោយបានអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារ ។