នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីរៀបចំបើកដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) ខេត្តមណ្ឌលគិរី។
កម្មវិធីនោះមានការចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកបណ្ឌិត Jun Gun Young ប្រធានគម្រោង ព្រមទាំងមន្ត្រីជំនាញ និងប្រជាកសិករ សរុបអ្នកចូលរួមចំនួន៣៥នាក់ ។ កម្មវិធីធ្វើនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សូមជម្រាបជូនថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប បង្កើតឡើងក្នុងគោលដៅសំខាន់ៗរួមមាន៖ ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដំណាំបន្លែ បណ្ដុះបណ្ដាលបច្ចេកទេស និងផ្ទេរចំណេះដឹង អំពីដំណាំបន្លែ ដំឡូងបារាំងជូនដល់មន្ត្រី និងកសិករ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការៀបចំឱ្យមានទីផ្សារជាដើម៕