ព័ត៌មានផ្សេងៗទៀត
ថ្ងៃចន្ទ ១៤ រោចខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ នៅអាងទិកក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានរៀបចំប្រារព្ធពិធីទិវាមច្ឆជាតិលើកទី១៧ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនប្រមាណ ៣ ២៧៥ នាក់ចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏មហោឡារិកនេះ។ បន្ទាប់ពីឯកឧត្តមនុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងសុន្ទរកថាស្វាគមន៍អង្គពិធីរួចមក ឯកឧត្តមបណ្ឌិត យឹម ឆៃលី បានថ្លែងសុន្ទរកថានិងសំណេះសំណាលផ្ដល់មតិល្អៗជូនដល់អង្គពិធី និងបានធ្វើពិធីលែងកូនត្រីនិងត្រីមេពូជគ្រប់ប្រភេទទៅក្នុងអាងទឹកដ៏ធំនេះដែលមានចំណុះរហូតដល់២៥លានម៉ែត្រគូប។