សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ដែលមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណាប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកប្រធានការិយាល័យទទួលពាក្យបណ្តឹង នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ គោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ៖
ក-ពង្រឹងការងារដឹកនាំ និងការងារគ្រប់គ្រងមន្ទីរ៖
១-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស
២-ការងារអធិការកិច្ច និង
៣-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ
ខ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិតក្នុងក្របខណ្ឌ ឬដីការតែងតាំងដោយរដ្ឋបាលខេត្ត ក្នុងការអនុវត្ត៖
១- អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។
២- សេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ។
៣- អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
គ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិក្នុងក្របខណ្ឌក្រសួង និងមន្ទីរ៖ មន្ទីរ ត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី ស្តីពី៖
១-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៣៣-៣៩
២-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ខែមករាឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យ ចំពោះមន្ត្រីរាជការស៊ីវិល និងប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី-ខេត្ត។
៣-អនុវត្តការងារតាមឋានានុក្រម បែងចែកតួនាទី ភារកិច្ច ដាក់បទបញ្ជា ឬផែនការ តាមដាន និង ត្រួតពិនិត្យ មិនអនុវត្ត អប់រំ ព្រមានដាក់វិន័យ បើមិនកែប្រែ ធ្វើរបាយការណ៏សុំគោលការទៅរដ្ឋបាលខេត្ត ឬក្រសួង ក្នុងករណីចាំបាច់ ចុងក្រោយ គឺត្រូវអនុវត្តអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃ ទី២៨ ខែមករា ឆ្នាំ ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការស៊ីវិល។
៤-យកចិត្តទុកដាក់អនុវត្តន៏សារាចរណ៏ណែនាំ សេចក្តីណែនាំ លិខិតណែនាំនានា របស់ កសក ក៏ដូចជា ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការងារផលិតកម្ម បសុព្យាបាល ការងារនីតិកម្ម ការងារ សហគមន៏។ល។
៥-បន្តការងារទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការចរាចរណ៏ដឹកជញ្ជូនសត្វខុសច្បាប់។ល។
៦-បន្តអនុវត្តផែនការក្នុងការប្រមូលចំណូល និងគៀគរធនធានពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៏វិស័យ កសក របស់មន្ទីរ។
៧-បន្តយកចិត្តទុកដាក់រៀបចំសកម្មភាពការងារជារូបភាព ស្តីពីសកម្មភាព និងវឌ្ឍនភាពវិស័យ កសក ឧ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗឆ្លុះបញ្ចាំងអំពីរូបភាព រួចបញ្ជូនមក ឯឧរដ្ឋមន្ត្រី ក្នុងរបាយការណ៏ប្រចាំថ្ងៃ។
៨-បន្តសម្របសម្រួល និងទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការទទូល បន្ទុ រាជធានី-ខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។
៩-រៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី ស្តីពីកិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែ មិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី និងការងារជួលទីតាំងដីរបស់រដ្ឋ ការអនុវត្ត ដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃឈើដែលនឹងត្រូវគ្វៀល ជូនប្រជាពលរដ្ឋ។
១០- ត្រូវមានរបបប្រជុំប្រចាំខែរបស់មន្ទីរ និងរៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត។
១១-កែលម្អរនូវចំណុចខ្វះខាតដោយតាមស្មារតីនៃលទ្ធផលអង្គប្រជុំថ្ងៃទី០៣ ខែសីហា ២០២០។
ឃ-ជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បី៖
១-ជម្រាបជូនអំពីគោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ ជាពិសេស ចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រង រួមមាន៖
-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស
-ការងារអធិការកិច្ច និង
-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ
២- ស្នើសុំរដ្ឋបាលខេត្តបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត៖ - អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និង
-ការងារអនុវត្តសេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។
៣-ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំមន្ទីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។
៤-សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងចង់តម្លើងនាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផលទៅជាអនុប្រធានមន្ទីរ ដើម្បីជាការលើកទឹកចិត្ត។