ព័ត៌មានផ្សេងៗទៀត
កាលពីដើមសប្ដាហ៏នេះ លោកជំទាវ សុខ កែវ ច័ន្ទ សារុន ភរិយាឯកឧត្ដមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ញើញទៅចូលរួមកាន់បិណ្ឌនៅវត្ដអម្ពរវនារាម និងវត្ដវេលវន្ដ ហៅវត្ដត្រពាំងខ្នារ ឃុំត្រាំកក់ ស្រុកត្រាំកក់ ។
នៅវត្ដអម្ពរវនារាម លោកស្រី បានប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន៧អង្គ ដែលក្នុងមួយអង្គ សាដកមួយកញ្ចប់ បច្ច័យ៣ម៉ឺនរៀល វេរគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃ និងបច្ច័យសម្រាប់ ចូលរួមកសាងវត្ដ ចំនួន១លាន ៦សែន ៧ម៉ឺនរៀល និង៤៣០ដុល្លារ។
ចំណែកនៅវត្ដវេលវន្ដ បានប្រគេនទេយ្យវត្ថុព្រះសង្ឃ ចំនួ៧អង្គ ក្នុងមួយអង្គសាដក១កញ្ចប់ បច្ច័យ៣ម៉ឺនរៀល វេរគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃ និងបច្ច័យសម្រាប់ចូលរួមកសាងវត្ដចំនួន១លាន ៦សែន ៥ម៉ឺនរៀល និង៤៥០ដុល្លារ ៕