នៅព្រឹកថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កិច្ចប្រជុំអចិន្ត្រៃយ៍ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ហើយនិងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំដោយបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំគឺពិនិត្យនិងពិភាក្សាស្តីពីវឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធី០៥ខែដើមឆ្នាំ២០១៦ សំដៅបង្កើនគណនេយ្យភាព ភាពទទួលខុសត្រូវ និងភាពសក្ដិសិទ្ធនៃការអនុវត្តថវិកាតាមកម្មវិធី។ អង្គប្រជុំបានពិនិត្យលើភាពប្រឈម ហើយនិងពិភាក្សានិងដាក់ចុះវិធានការជំរុញការអនុវត្តថវិកាកម្មវិធីសំដៅបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបន្ត។
In the morning of June 06, 2016, at the Ministry of Agriculture, Forertry and Fisheries, a weekly plenary meeting was held under the chairmanship of H.E Veng Sakhon, Minister of MAFF, with the participation of MAFF's leaders and Ieaders of MAFF's institutions. H.E Minister stressed that the objective of the meeting was to review and discuss on the progress of program budgeting implementation in the first five months of 2016, to ensure increased accountability and efficiency of the implementation. The meeting went on to discuss the challenges and set out next step actions to increase the effectiveness and efficiency of the MAFF's program budgeting implementation.