ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានអំពាវនាវដល់ប្រជាកសិករ នៅខេត្តកំពត ឱ្យកសិករបញ្ឈប់ការលក់ស្រូវ បែរមកកែច្នៃលក់ជាអង្ករវិញ ដើម្បីស្រប នឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ។
ឯកឧត្តមរដ្ឋមន្ត្រីញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវវស្សា និងសំណេះសំណាលជាមួយកសិករ ១០០គ្រួសារ នៅភូមិទួលក្រសាំង ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត កាលពីដើមសប្តាហ៌កន្លងទៅនេះ បានស្នើអោយអគ្គនាយកដ្នានកសិកម្ម និងមន្ទីរកសិកម្ម សហការជិតស្និទ្ធ ជាមួយអាជ្ញាធរមួលដ្ឋាន គ្រប់ជាន់ថ្នាក់ចុះជួយផ្សព្វផ្សាយ និងបង្រៀនដល់កសិករអោយយល់ដឹងបន្ថែម អំពីប្រព័ន្ធព័ត៌ទីផ្សារ ការយល់ដឹងអំពីការបាត់បង់ក្រោយពេលប្រមួលផល ការធ្វើបង្ហាញពីការប្រើប្រាស់ឧបករណ៌ និងបច្ចេកទេសដាំដុះថ្មី។ល។
និយាយដល់ការបង្កបង្កើនផលស្រូវកន្លងមក យើងបានដោះស្រាយបញ្ហាទឹក ជូនហើយបច្ចុប្បន្ននេះ អ្វីដែលនៅសេសសល់ហើយត្រូវផ្លាស់ប្តូរនោះ គឺបច្ចេកទេសដាំដុះ ការប្រើប្រាស់ពួជជីនិង ថ្នាំសម្លាប់សត្វល្អិត។ ជាមួយគ្នានោះ សូមកាត់បន្ថយជាអតិបរមា នូវការប្រើប្រាស់ជីគីមី ដែលគ្មានប្រភពច្បាស់លាស់ ហើយគ្មានស្លាកសញ្ញាណែនាំ ពីវិធីប្រើប្រាស់ជាភាសាខ្មែរ។
ដោយឡែកការប្រើប្រាស់ពូជស្រូវកសិករ គួរប្រើប្រាស់ពួជសុទ្ធល្អ និងប្រភពច្បាស់លាស់ ជាពិសេសពូជស្រូវទាំង១០មុខ របស់កម្ពុជា ដែលនៅក្នុងថ្មីៗនេះ រាជរដ្ឋភិបាល បានសម្រេចតាមរយះ សជណ លេខ១១៤៦ សជណ កស ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១០ គាំទ្រលើពូជស្រូវ១០ប្រភេទ សម្រាប់ជំរុញការធ្វើផលិតកម្មដំណាំស្រូវ អោយកាន់តែទទួលបានទិន្នផលខ្ពស់ដូចជា ពូជស្រូវស្រាល និងប្រកាន់រដូវ រួមមានសែនពិដោ ជលសារអីអេ66 ពូជស្រូវកណ្តាលមាន ពូជផ្ការំដួល ផ្ការំដេង ផ្ការមៀត និងផ្កាច័ន្ទសែនសរ ពូជស្រូវធ្ងន់មាន ពូជរាំងជ័យខា4 និងខា6។
យោងតាមរបាយការណ៌ របស់ប្រធានមន្ទីរកសិកម្មខេត្ត បានអោយដឹងថា ការងារបង្ករបង្កើនផល សម្រេចបាន១២៨,២៣០ហិកតា ស្មើនិង១០១,៧៧ភាគរយ នៃផែនការ ១២៦០០០ហិកតា។ ស្ថានភាពស្រូវជារួមទូទាំងខេត្តល្អជាងឆ្នាំមុន។