លោកជំទាវអនុរដ្ឋលេខាធិការ អុឹម​ រចនា អញ្ជើញដឹកនាំក្រុមការងារជំនាញ ​ចុះផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទ ដល់ប្រជានេសាទ និងសហគមន៍នេសាទ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 799

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀន គីន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាល​ជលផលមេគង្គ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​នេសាទ និងតំណាងសហគមន៍នេសាទ នៅក្នុង​ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

គោលបំណងសំខាន់នៃកិច្ចសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយនិងជំរុញប្រជានេសាទឱ្យប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ចៀសវាងការប្រើប្រាស់ឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនងជាដើម ដែលសុទ្ធសឹងតែជាឧបករណ៍នេសាទខុសច្បាប់ និងអាចបង្កហានិភ័យដល់សត្វផ្សោត ដែលរស់នៅក្នុងតំបន់អភិរក្សកាំពី។

លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅតំបន់អភិរក្សកាំពី និងតំបន់​ផ្សេងៗ​ទៀត ដែលមានអន្លង់ផ្សោត ការប្រើប្រាស់មង សន្ទូចរនង និង​ឧបករណ៍​ឆក់ផ្សេងៗ នៅតែបន្តជាបញ្ហាប្រឈមចំពោះអាយុជីវិតសត្វផ្សោត ជា​រតន​សម្បត្តិ​ជាតិ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការថែរក្សានិងអភិរក្ស ឱ្យបានគង់វង្ស។

លោកជំទាវបញ្ជាក់បន្ថែមថា ក្រៅពីការយាមល្បាតរបស់ឆ្មាំ ដែលធ្វើឡើង ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ការចូលរួមពីបងប្អូនប្រជានេសាទនិងតំណាង​សហគមន៍​នេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ គឺជាការរួមចំណែកមួយដ៏សំខាន់​ក្នុង​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក្នុងគោលដៅថែរក្សា និងអភិរក្សធនធានជលផលកម្រ ទាំងសត្វផ្សោត និងប្រភេទត្រីមេពូជកម្រជាច្រើនផ្សេងទៀត សម្រាប់កូន​ចៅ​ជំនាន់ក្រោយបានស្គាល់ និងស្វែងយល់។

នៅចំពោះមុខអង្គប្រជុំ លោកជំទាវ បានថ្លែងអំណរគុណចំពោះប្រជា​នេសាទនិងតំណាងសហគមន៍ ដែលយល់ព្រមសហការក្នុងការងារនេះ តាមរយៈការលះបង់ ឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយថែមទាំងព្រមសហការ​ផ្តល់ព័ត៌មានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅពេលប្រទះឃើញករណី​ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 184

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុង ដុងអ៉ីល...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 212

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 220

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈម​ជាមួយបងប្អូនអាជីវករដែលមានបញ្ហាទិញ-លក់ស្រូវ​ នៅខេត្តព្រៃវែង

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត​ ទីណា​...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 219

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកថ្មពួក...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 217

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគម មនុស្សចាស់ និងអន្តរជំនាន់ពហុមុខងារ »

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 230

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំគោលនយោបាយ និងដាក់វិធានការពាក់ព័ន្ធវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំគោលនយោបាយ និងដាក់វិធានការពាក់ព័ន្ធវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 211

ឯកឧត្ដមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ លោក រុន សុផាន់ណារ៉ា...
ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២៥ 255

ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ ចូលរួមកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្ម

ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម។ ក្នុងឱកាសនេះ...
ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២៥ 287

ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ ចូលរួមកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្ម

ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម។...
ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៥ 308

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖...
ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៥ 309

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅខេត្តសៀមរាប

នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់...
ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០២៥ 363

តំណាងសហគមន៍អ្នកនេសាទនៅខេត្តក្រចេះ អំពាវនាវឱ្យបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោត

តំណាងប្រជាសហគមន៍នេសាទមកពីស្រុកចំនួន២ ក្នុងខេត្តក្រចេះ អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទតាមដងទន្លេមេគង្គ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទណាមួយដែលអាជ្ញាធរហាមឃាត់...