ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងសហការីមកពីរដ្ឋបាលជលផល និងនាយកដ្ឋានកសិ-ឧស្សាហកម្ម បានអញ្ជេីញចូលរួមកិច្ចប្រជុំ ក.ប.ស.ផ. លើកទី ៧ នៅខេត្តកំពត ដើម្បីផ្តល់មតិយោបល់លើ “សេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា (ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង) ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា”។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ក.ប.ស.ផ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕