ខេត្តបន្ទាយមានជ័យ
-កម្មវិធីទី០៨:
នៅរសៀលថ្ងៃដដែល ចេញពីស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យដំណាំស្រូវវស្សាដែលកំពុងទទួលរងនូវគ្រោះរាំងស្ងួត នៅភូមិគោលទ្រា ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថានៅឆ្នាំ២០១៩ នេះមន្ទីរមានផែនការដាំដុះដំណាំស្រូវជាង ២៥ម៉ឺនហត បច្ចុប្បន្នទូទាំងខេត្តសម្រេចបានជាង ២៣ពាន់ហត គិតជាភាគរយបានជាង ៩១% ក្នុងនោះកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតជាង ១៧ពាន់ហត ដោយរួមបញ្ចូលផ្ទៃដីប៉ពាល់ចំនួនជាង ១ពាន់ហតក្នុងឃុំឈ្នួរមានជ័យ ជាឃុំដែលឯកឧត្តមរដ្ឋមន្ត្រីបានចុះមកពិនិត្យផ្ទាល់។
ពិនិត្យជារួមស្ថានភាពគ្រោះរាំងស្ងួតខេត្តពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានលក្ខណប្រហាក់ប្រហែលគ្នាគឺខ្វះប្រភពទឹកដើម្បីធ្វើអន្តរាគមន៍បូមទឹកជួយសង្ត្រោះ។ ចប់បេសក កម្មចុះពិនិត្យគ្រោះរាំងស្ងួតនៅខេត្តទាំង៣ សម្រាប់ថ្ងៃនេះ លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមគ្រាប់ពូជឲ្យបានគ្រប់គ្រាន់សម្រាប់យកមកចែកជូនកសិករដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនេះ។ អគ្គនាយកដ្ឋានកសិកម្មត្រូវពិនិត្យមើលសនិ្នធិស្រូវពូជក្នុងឃ្លាំងទាំងអស់ដើម្បីត្រៀមទុកចែកជូនប្រជាពលរដ្ឋបន្ទាប់ពីមានភ្លៀងធ្លាក់អាចបង្កបង្កើនផលបាន និងជាពិសេសត្រូវសហការជាមួយមន្ទីរប្រមូលតួលេខនៃផ្ទៃដីប៉ះពាល់ និងផ្ទៃដីខូចខាតទូទាំងប្រទេសដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាលបានជ្រាប និងចាត់វិធានការបន្តជាបន្ទាន់។