ព័ត៌មានផ្សេងៗទៀត
ថ្ងៃសៅរ៍ ១១កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដឹកនាំសហការី និងមន្រ្តីជំនាញ បានចូលរួមកម្មពិធីបេីក World Soil Day ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ម្ចាស់ក្សត្រី សុរិនថន ដេីម្បីយោងមកបេីកកម្មពិធី World Soil Day ជាផ្លូវការក្រោមប្រធានបទស្តីពី Stop Soil Erosion, Save Our Future។ គួរបញ្ជាក់ផងដែរថា កម្ពុជាក៏បានដាក់តាំងនូវ Poster ស្តីពីការសឹករិចរិលនៃស្ថានភាពដីនៅប្រទេសកម្ពុជាដោយលេីកយកតំបន់ទីជំរាលនៅខេត្តកំពង់ស្ពឺ ដោយបានបង្ហាញផលប៉ះដែលបណ្តាឱ្យដីអស់គុណភាព ដោយឡែកកម្ពុជាក៏បានបង្ហាញពីការយកចិត្តទុកដាក់លេីការកាត់បន្ថយនៃការសឹករិចរិលដីដោយវិធីសាស្រ្តមួយចំននួផងដែរ។