នៅថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ពិធីលែងអណ្តើកហ្លួងចំនួន២០ក្បាល ទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្រោមអធិបតីភាព ឯឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯឧ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រធានអង្គការ WCS ព្រមទាំងមានការចូលរួមពីឯឧ តំណាងរដ្ឋបាលខេត្តព្រះសីហនុ កោះកុង តំណាងក្រសួងបរិស្ថាន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។