ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល
ចេញផ្សាយ ២០ កក្កដា ២០២០
7017
ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ថ្ងៃដដែល បន្ទាប់ពីបានលែងកូនត្រីចូលបឹងធម្មជាតិ (បឹងផ្ទោល) រួចមក ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងារ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីអណ្តែងរបស់ លោក កែវ ឡា នៅភូមិគាំប្រដឺស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នារដូវចិញ្ចឹមត្រីកន្លងមកលោក កែវ ឡា បានប្រមូលផលត្រីចិញ្ចឹមចំនូន ១៥ តោន និងលក់កូនត្រីប្រាពូជចំនួន ២០ម៉ឺននក្បាល ទៅឲ្យកសិករចិញ្ចឹមត្រីដ៏ទៃទៀតនៅក្នុងឃុំ និងក្រៅឃុំរបស់ខ្លួន។