ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាខេត្តកែប ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាលខេត្តកែប ដើម្បីជុំវិញការងារគ្រប់គ្រងព្រៃកោងកាងតាមតំបន់ឆ្នេរ ។