ឯក​ឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារជំនាញ ជួប​សំណេះ​សំណាល និងពិនិត្យមើលស្ថានភាពប្រជាកសិករដាំដំណាំស្វាយចន្ទី ដំឡូងមី និងល្ង នៅឃុំអង្គ្រង ស្រុកចិត្របុរី ខេត្តក្រចេះ

ចេញ​ផ្សាយ​ ៨ តុលា ២០២៥ 570

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារជំនាញ ជួប​សំណេះសំណាល និងពិនិត្យមើលស្ថានភាពប្រជាកសិករ ដាំដំណាំស្វាយចន្ទី ដំឡូងមី និងល្ង នៅឃុំអង្គ្រង ស្រុកចិត្របុរី ខេត្តក្រចេះ ។
ដំណើរបេសកកម្មចុះពិនិត្យនោះ មានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ លោក យិន ច័ន្ទសុធី អគ្គនាយ​ករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីបច្ចេកទេស លោក ម៉ៅ វិចិត្រ អនុប្រធាន​​មន្ទីរកសិកម្មខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយ​ប្រជា​កសិករ ដំណាំស្វាយចន្ទី ដំឡូងមី នៅតំបន់នោះ។
នាឱកាសនៃជំនួបសំណេះសំណាល ឯកឧត្តម តូច ប៊ុនហួរ បានជជែក​ពិភាក្សា និងស្វែងយល់ដោយផ្ទាល់នូវការលើកឡើងរបស់ប្រជាកសិករ ពីបញ្ហាតម្លៃនៅលើទីផ្សារ ការធ្លាក់ចុះតម្លៃដំឡូងមី និងខ្វះខាតបច្ចេក​ទេស​ត្រឹមត្រូវក្នុងការថែទាំដំណាំស្វាយចន្ទី ជាពិសេស​នៅពេលដំណាំចេញផ្កា និងផ្លែជាដើម។ ជាសំណូមពររបស់កសិករបានស្នើសុំឱ្យ​មន្ត្រីជំនាញ​របស់​ក្រសួង​កសិកម្ម ចុះមកបង្រៀន និងបណ្តុះបណ្តាល​បច្ចេកទេស​អំពីការថែទាំ ការប្រើប្រាស់ជី និងថ្នាំឱ្យបានមុនរដូវស្វាយ​ចន្ទីចេញផ្កា។
ទន្ទឹមនឹងនោះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាកសិករ ឯកឧត្តម​រដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍សំខាន់ៗរួមមាន ៖ ប្រជា​កសិករគួរតែពិចារណាលើការធ្វើពិពិធកម្មដំណាំ ដោយប្តូរ​ពីការដាំដុះ​ដំឡូងមីមួយផ្នែក មកដាំស្វាយចន្ទីវិញ ពីព្រោះដំណាំស្វាយ​ចន្ទីជា​ដំណាំ​ឧស្សាហកម្មមួយប្រភេទ មានសក្កានុពលលើ​ទីផ្សារ​ក្នុងស្រុក និងក្រៅ​ប្រទេស និងមាននិរន្តភាពជាងដំណាំដំឡូងមី។ ក្រៅពីស្វាយចន្ទី កសិករ​អាចពិចារណាដាំដុះដំណាំផ្សេងទៀតដែលមានតម្រូវការទីផ្សារ ដូចជា សណ្តែក ឬល្ងស (ដែលអាចយកទៅគាបធ្វើប្រេងល្ង)ជាដើម។ ពាក់ព័ន្ធ​ការ​បណ្តុះ​បណ្តាលបច្ចេកទេស នឹងមានមន្ត្រីជំនាញរៀបចំផែនការចុះមកសិក្សា និងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករឱ្យបានទាន់ពេលវេលាផងដែរ៕

Other News
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 132

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 129

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 186

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 152

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 178

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 175

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 177

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 177

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 498

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 412

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 462

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 590

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...