ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំទស្សនកិច្ចសិក្សាលើផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុ (Climate-Smart Agriculture)

ចេញ​ផ្សាយ​ ៩ កុម្ភៈ ២០២៦ 1388

នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត តំណាងសហគមន៍កសិកម្ម និងកសិករគំរូតាមបណ្តាខេត្ដគោលដៅគម្រោង មាន ខេត្ដក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្ដព្រះវិហារ ចុះទស្សនកិច្ចសិក្សាផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុនៅសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅស្រុកទឹកហូត ខេត្ដកំពង់ឆ្នាំង និងសហគមន៍កសិកម្មទំនើបតាសីសាមគ្គី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពី ១-បច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ដោយផ្តោតលើទម្រង់ផ្ទះសំណាញ់មានដូចជា ទំហំ ប្រភេទដំបូលដែលការពាររស្មីយូវី ការគ្រប់គ្រង់សំណើម សីតុណ្ហភាព និងសត្វល្អិតចង្រៃ ២-ប្រព័ន្ធស្រោចស្រពដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ប្រព័ន្ធសូឡា)និងសម្ភារៈសម្រាប់ស្តុកទឹក ៣-ប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក ៤-ការប្រើប្រាស់និងគ្រប់គ្រងទឹកសម្រាប់ក្រុមដំណាំបន្លែ ៥-ការប្រើប្រាស់ធាតុចូលកសិកម្ម (Agricultural Inputs) ៦-ការគ្រប់គ្រងក្រុមផលិតផ្សារភ្ជាប់នឹងទីផ្សារ និង៧-ការបញ្ចូលបច្ចេកទេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្នុងដំណើរទស្សនកិច្ចខាងលើ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ការចុះទស្សនកិច្ចនឹងផ្ដល់ឱកាសដល់អ្នកចូលរួម អាចកំណត់បានសកម្មភាពជាយុទ្ធសាស្ត្រនិងកត្តាចូលរួមនានាសម្រាប់ជំរុញឱ្យទទួលជោគជ័យ ដែលអាចឆ្លើយតបនឹងចំណុចខ្វះខាតក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងផលិតកម្មដំណាំបន្លែ ជាពិសេស បច្ចេកទេសដ៏សមស្របនៃការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់និងទីវាល ដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹកស្របនឹងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។ បន្ថែមពីនេះទៀត អ្នកចូលរួមក៏បានទទួលនូវបទពិសោធន៍ដ៏ល្អក្នុងការជ្រើសរើសពូជ ការគ្រប់គ្រងជីជាតិដី ការរៀបចំប្រតិទិនដាំដុះដោយផ្សារភ្ជាប់នឹងតម្រូវការ និងការគ្រប់គ្រងសមាសភាពចង្រៃនានា។
ក្នុងដំណើរទស្សនកិច្ចនេះ បទពិសោធន៍ល្អៗដែលបានទទួលបានមានដូចជា កត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងផលិតកម្មដំណាំបន្លែមាន ការប្រើប្រាស់ជីកំប៉ុស្តដើម្បីកែប្រែដី ការស្រោចស្រពដ៏មានប្រសិទ្ធភាព និងការគ្រប់គ្រងសមាសភាពចង្រៃ។ ទន្ទឹមគ្នានេះ ចំណុចគន្លឹះក្នុងការគ្រប់គ្រងសាមជិកក្នុងសហគមន៍កសិកម្ម ការអនុវត្តបច្ចេកទេសឱ្យបានច្បាស់លាស់ តាមដានឱ្យបានល្អិតល្អន់ដើម្បីកំណត់បញ្ហានិងកំណត់វិធីសាស្ត្រដោះស្រាយឱ្យទាន់ពេលវេលាសំដៅបង្កើតជាគំរូដល់សមាជិកអនុវត្តតាមនិងធ្វើការផ្សព្វផ្សាយផលិតផលបន្លែសុវត្ថិភាពដល់ប្រជាជននៅមូលដ្ឋានឱ្យបានទូលំទូលាយផងដែរ៕

Other News
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 28

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 23

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 47

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 42

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 41

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 40

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 398

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 351

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 387

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 494

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 381

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 417

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...