ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្មជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 1720

នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត​ហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នា​ពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលើកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដើមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។
កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា​ ដោយសមភាគី កម្ពុជា-ឡាវ​ បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

Other News
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 33

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 27

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 49

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 47

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 46

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 46

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 405

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 355

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 391

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 499

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 383

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 418

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...