Other News
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលដឹកនាំដោយលោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋាន និងសហការីចំនួន០៣រូប បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំទុរេនធន់នឹងការប្រែប្រួលអាកាសធាតុ ស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកសិករដាំដុះដំណាំទុរេនក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន៧០រូប ក្នុងនោះស្រី៥រូប។
សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងស្តីពីវិធានការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំទុរេន ស្តង់ដារនិងនីតិវិធីចុះបញ្ជីចម្ការការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ព្រមទាំងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន។