ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ====================== នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក នាយករងវិទ្យាស្ថាន ផ្នែកហិរញ្ញវត្ថុ ប្រធានការិយាល័យគ្រប់ផ្នែក ប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវ មន្ដ្រីរាជការ ព្រមទាំងបុគ្គលិករបស់វិទ្យាស្ថាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺជំរុញគោលដៅនៃការអភិវឌ្ឍចំណូលរបស់វិទ្យាស្ថាន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការ វិស័យឯកជន ក្នុងការងារស្រាវជ្រាវពូជស្រូវ និងពូជដំណាំជាដើម។ លទ្ធផលនៃកិច្ចប្រជុំរួមមាន ក្រុមការងារផ្សព្វផ្សាយរបស់វិទ្យាស្ថាន នឹងរៀបចំចងក្រងផលិតវីដេអូ ស្ដីអំពីសេវាកម្មសម្ងួត និងសំអាតគ្រាប់ពូជស្រូវមុនការប្រមូលផលពូជស្រូវ នៅមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង និងអាងពោធិ៍ ព្រមទាំងសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការផលិតពូជដំណាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ស្នើទៅវិទ្យាស្ថានពិចារណា ស្ដីពីការតម្លៃនៃការផ្ដល់សេវាសម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុកស្រូវ និងសូមឱ្យប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀងទាក់ទងជាមួយសហគមន៍ផលិតស្រូវពូជទាំង០៦ នៅក្នុងខេត្តព្រៃវែង ដើម្បីសហការផ្ដល់សេវា សម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុងស្រូវ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍៕
ចេញផ្សាយ ៧ កញ្ញា ២០២៤
2567
ចេញផ្សាយ ៣ មេសា ២០២៦
142
ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញផ្សាយ ៣ មេសា ២០២៦
139
កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញផ្សាយ ៣ មេសា ២០២៦
191
នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញផ្សាយ ៣ មេសា ២០២៦
159
នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញផ្សាយ ៣ មេសា ២០២៦
184
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញផ្សាយ ៣ មេសា ២០២៦
185
នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញផ្សាយ ៣ មេសា ២០២៦
185
នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញផ្សាយ ៣ មេសា ២០២៦
183
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញផ្សាយ ១ មេសា ២០២៦
523
នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញផ្សាយ ១ មេសា ២០២៦
420
នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញផ្សាយ ១ មេសា ២០២៦
481
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញផ្សាយ ១ មេសា ២០២៦
607
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាពនៃក្រសួងកសិកម្ម...