ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារជំនាញ ចុះ​​បង្រ្កាប​​បទល្មើសនេសាទ នៅចំណុចភូមិសាស្រ្តមួយចំនួន ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៤ សីហា ២០២៤ 2635

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ចម្រុះ​បន្តចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ នៅចំណុចភូមិសាស្រ្តមួយចំនួន ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តាមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ឯកឧត្តម ទឹម បូរក្ស  និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយកម្លាំងចម្រុះ ដែល​មាន​​​សមត្ថកិច្ច​​អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងសមត្ថកិច្ច​ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងគណៈបញ្ជាការ​ឯកភាពរដ្ឋបាលស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សយ ទូច អភិបាលស្រុក និងគណៈកម្មការសហគមន៍នេសាទបឹងរាំង សហគមន៍​​​នេសាទសំបុកសត្វសែនជ័យ និងអង្គការអភិរក្សធនធាន​ជលផល និងព្រៃឈើ សរុបចំនួន៣០រូប។

ប្រតិបត្តិការចុះបង្ក្រាបនោះ បានប្រើប្រាស់កាណូតចំនួន៥គ្រឿង ចុះទៅបង្រ្កាបនៅចំណុចឈើទាលបោះ ចំណុចក្រោមភូមិទួលស្នួល និងចំណុចហូតអន្ទង់ ក្នុងឃុំទួលស្នួល និងចំណុចផ្លូវដំរី បឹងចំណារ ចំណុចចុងព្រែកឆុង ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

វត្ថុតាងដែលក្រុមការងារជំនាញបានរុះរើ និងបំផ្លាញចោល​នៅ​នឹងកន្លែងរួមមាន៖ ឧបករណ៍លូស្បៃមុងបានចំនួន ៤១មាត់  របាំងស្បៃមុងប្រវែង ២៣០៣ម៉ែត្រ បង្កោលចម្រឹងចំនួន ១១៩៨ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះ​ចំនួន​ប្រមាណ១៥៣ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 23

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 29

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 29

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 158

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 153

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 201

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 173

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 197

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 198

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 199

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 197

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 531

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...