អំពីនាយកដ្ឋាន

នាយកដ្ឋានកិច្ចការរដ្ឋបាល គឺជានាយកដ្ឋានចំណុះអគ្គនាយកនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មានភារកិច្ចដូចតទៅ ៖         

- សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់ក្រសួងនៅថ្នាក់កណ្តាល រវាងថ្នាក់កណ្តាល និងអង្គភាពមូលដ្ឋានចំណុះក្រសួង                     

- គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង

- ធានាប្រសិទ្ឋភាព សុវត្ថិភាពរដ្ឋបាល ការពារសន្តិសុខគ្រប់គ្រងការងារសង្គមរបស់ក្រសួង និងការងារពិធីការ                                                           

- ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងប្រើប្រាស់ ជួសជុលយានយន្តសម្ភារៈ និងបរិក្ខាររបស់អង្គភាពអមទីស្តីការក្រសួង              

- សរុប និងធ្វើរបាយការណ៏ការងារ និងសកម្មភាពផ្សេងៗរបស់ក្រសួង                

- តម្កល់ឯកសារ                                        

- ទទួលភារកិច្ចផ្សេងៗទៀត  ដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាយកដ្ឋានកិច្ចការរដ្ឋបាល ដឹកនាំដោយប្រធាន ០១ រូប និងអមដោយអនុប្រធានចំនួន៥រូប ជាជំនួយការ ។