នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងពិធី សន្និសិទវិទ្យាសាស្រ្តថ្នាក់ជាតិលើទី៨ ស្តីពី កសិកម្ម និងការអភិវឌ្ឍជនបទលើប្រធានបទ «ការស្រាវស្រាវ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីចីរភាពកសិកម្ម» ដែលប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ ។
នៅក្នុងសន្និសិទវិទ្យាសាស្រ្តថ្នាក់ជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការបានធ្វើបទបង្ហាញគន្លឹះស្តីពី កសិកម្មយើង (Our Agriculture) ដូចជាគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម, កម្មវិធីគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺផ្តោតខ្លំាងលើសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដែលសំដៅដល់ការ មានហូប (Food Security) មានប្រើ (Wealthy) មានបាន (High income) និងមានរហូត (Sustainable), និងភាពចាំបាច់នៃកិច្ចសហការរវាងស្ថាប័នមានវិជ្ជាជីវៈ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ និងកសិករ ឬអ្នកផលិតជាដើម៕