ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២០ 2989

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីអគ្គនាយកដ្ឋាន ប្រមាណ ៥០០នាក់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្មក៏ដូចជា មន្រ្តីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដែលទទួលបានលទ្ធផល ជាវិជ្ជមាន ពិតមែនតែនៅជួបប្រទះបញ្ហាប្រឈមដោយគ្រោះធម្មជាតិធ្ងន់ធ្ងូរយ៉ាងណាក៏ដោយ ។
តាមការវាយតម្លៃរបស់អង្គភាពជំនាញបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០១៩ វិស័យកសិកម្មសម្រេចទទួលបានអត្រាកំណើន ផ.ស.ស. ពិតនៃវិស័យកសិកម្ម ចំនួន ៤% ។ អនុវិស័យដំណាំកសិកម្មសម្រេចបានក្នុងរង្វង់១៣,៧%ប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ តែការនាំចេញមានទំហំកើនឡើង។ បើទោះបីកំណើនផលិតកម្មដំណាំខ្លះមានការធ្លាក់ចុះបន្តិច តែដំណាំកសិកម្មយុទ្ធសាស្រ្តមួយចំនួន ក៏ដូចជាការនាំចេញគឺនៅរក្សាកំណើនខ្ពស់ដូចជាដំណាំដំឡូងមី បន្លែ ដំណាំចេកអំបូងលឿង ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីជាដើម។ ជាមួយនេះ ក្រសួងក៏រក្សាបាននូវមោទនភាពនៃគុណភាពអង្ករកម្ពុជាដែលនៅតែមានឧត្តមភាពប្រកួតប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរិ៍្តឈ្មោះនៅលើឆាកអន្តរជាតិក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករក្រអូបប្រណីតពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ និងមានរសជាតិឆ្ងាញ់នៅលើសាកលលោក។ ជាងនេះទៅទៀត យើងបានចរចាបើកទីផ្សារ និងពង្រីកទំហំនៃការនាំចេញផលិតផលដំណាំសំខាន់ៗ ដែលកំពុងដំណើរការចរចាពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន ការចុះបញ្ជីសហគ្រាស និងការបញ្ចប់ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ និងផ្លែមៀនប៉ៃលិនសម្រាប់ទីផ្សារប្រទេសថៃ ផងដែរ។
ទន្ទឹមនឹងទទួលបានលទ្ធផលខាងលើនេះ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបតាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី មានឧត្តមភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព និងនវានុវត្តនោះ ឯកឧត្តមបានក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត៖
ទី១. ត្រូវបន្តរៀបចំនិងពង្រឹងការអនុវត្តប្រកបដោយមនសិការវិជ្ជាជីវៈនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្ម ការអនុវត្តកសិកម្មល្អ និងស្តង់ដារកសិកម្មសរីរាង្គជាដើម។
ទី.២ ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំ បន្សុទ្ធនិងពង្រីកពូជដំណាំដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ មានតម្លៃបន្ថែមខ្ពស់។
ទី.៣ បន្តការបណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ដោយផ្តោតលើ ស្តង់ដារកសិកម្មសុវត្ថិភាពឱ្យបានទូលំទូលាយ។ ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដំណាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម។ ជាពិសេសត្រូវជៀសវាងការប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្មដំណាំកសិកម្មដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈតាមស្មារតីនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ទី.៤ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអាជីវកម្មរបស់សហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីពក្នុងធុរកិច្ចកសិកម្ម និងសហការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃលើមុខដំណាំសំខាន់ៗ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា និងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ។
ទី.៥ ត្រូវពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ក្នុងការវិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម) គុណភាពដី និងកម្រិតសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម ដី និងទឹក ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។ទី៦. ត្រូវពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តាមរយៈការតាមដានវាយតម្លៃ ការព្យាករណ៍ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួតពិនិត្យនិងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលនូវសមាសភាពចង្រៃ និងរឹតបន្តឹងការនាំចូលកសិផលមិនមានគុណភាព និងគ្មានសុវត្ថិភាពដែលនាំឱ្យប៉ះពាល់ដល់ផលិតកម្មដំណាំក្នុងស្រុកសុខុមាលភាពសាធារណៈ និងសម្រាប់ការនាំចេញ។
ទី៧. បន្តពង្រឹងប្រសិទ្ធភាពសេវាពិសោធន៍វិភាគក្នុងមន្ទីរពិសោធន៍ ដោយត្រូវបំពាក់ឧបករណ៍វិភាគសំណល់ថ្នាំកសិកម្ម និងសេវាត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីលើកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ដោយជំរុញសេវាត្រួតពិនិត្យភូតគាមអនាម័យឱ្យកាន់តែកៀកនឹងអ្នកប្រើប្រាស់ មានភាពងាយស្រួលព្រមទាំងដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាភូតគាមអនាម័យប្រចាំតំបន់ ដូចជាការដាក់ពាក្យស្នើសុំការត្រួតពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ និងអភិវឌ្ឍប្រព័ន្ធ e-Phyto ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ-អន្តរជាតិពាក់ព័ន្ធទាំងអស់ដែលបានចូលរួមវិភាគទាន និងឧបត្ថម្ភគាំទ្រដល់ ការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាក្នុងរយៈពេលកន្លងមកដែលខ្ញុំសង្ឃឹមថា ការរួមវិភាគទាន និងការជួយឧបត្ថម្ភគាំទ្រនេះនឹងមានបន្តទៅទៀតទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 93

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានចុះផ្សព្វផ្សាយនិងបង្ក្រាបបទល្មើសជលផល ក្នុងចំណុចកដប ភូមិសាស្ត្រខេត្តចំនួន៣

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ អមដំណើរដោយក្រុមការងារចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 95

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងលើការជួសជុលកែលម្អ និងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃកម្មវិធី CAPFISH Aquaculture បានអញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងលើការជួសជុលកែលម្អ...
ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 104

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញចូលរួមធ្វើបទ​បង្ហាញ​ក្នុងពិធីសន្និសិទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៨ ស្តីពីកសិកម្ម ​និងការ​អភិវឌ្ឍជនបទ ក្រោមប្រធានបទ «ការស្រាវស្រាវ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដើម្បីចីរភាពកសិកម្ម»

នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចូលរួម និងធ្វើបទបង្ហាញក្នុងពិធី សន្និសិទវិទ្យាសាស្រ្ត​ថ្នាក់ជាតិលើទី៨...
ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 154

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំអំពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មនៅ រដ្ឋបាលរាជធានី ខេត្ត

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 135

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំអំពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មនៅ រដ្ឋបាលរាជធានី ខេត្ត

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៤ 166

អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៣០ វិច្ឆិកា ២០១៦​ - ៣០ វិច្ឆិកា ២០២៤

អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៣០ វិច្ឆិកា ២០១៦​ - ៣០ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៤ 209

សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុគម្រប់...
ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៤ 192

អបអរសាទរ ខួបលើកទី២ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤

អបអរសាទរ ខួបលើកទី២ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 211

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុនមីរ៉ាត់​ អាហ្គ្រីថេក​ ឯ.ក​ របស់ជប៉ុនលេីការកែច្នៃគ្រាប់ស្វាយចន្ទី

នៅល្ងាចថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប បានអញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុនមីរ៉ាត់​...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 210

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចុះទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញចុះទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 212

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ​ នៅស្រុកមេមត់​ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 224

សេចក្តីប្រកាសព័ត៌មាន អំពីដំណើទស្សនកិច្ចរួមគ្នារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប ទៅកាន់ចម្ការស្វាយចន្ទី និងម្រេច

សេចក្តីប្រកាសព័ត៌មាន អំពីដំណើទស្សនកិច្ចរួមគ្នារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប ទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បីជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម...