តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលជាតិ ស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ ហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្រ្តីប្រចាំការ ខ្ញុំត្រូវដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ នៅខេត្តហូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៨ ។ តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនឹងអញ្ជើញទៅ៖ ១) ទស្សនានៅវិទ្យាល័យបច្ចេកទេសជាន់ខ្ពស់ឡុងភីងនៅគួនសាន និងទស្សនាជនបទកសិករស្ថាបនាថ្មី ២) ទស្សនាឧទ្យានឱសថជីវលី យ៉ាង និងឧស្សាហកម្មគ្រប់ពូជ ហ៊ូ ណាម យាន ឈាន់ ៣) ការជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ ហ៊ូណាន ៤) ការជួបពិភាក្សាការងារជាមួយអ្នកវិនិយោគទុនចិន ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ៥) ទស្សនារោងចក្រកែច្នៃអង្ករ នៅខេត្តហ៊ូណាន ៦) ការជួបពិភាក្សាការងារជាមួយលោកអភិបាលខេត្ត ហ៊ូណាន ។