ព័ត៌មានផ្សេងៗទៀត
ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក នៅសណ្ធាគារសាន់វេ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ការគ្រប់គ្រងសុវត្តិភាពចំណីអាហារ និងបច្ចេកទេសខ្សែសង្វាក់ផលិតកម្មផលិតផលកសិកម្មទំនើបនៅប្រទេសកម្ពុជាឆ្នាំ២០១៨" ក្រោមអធិបតីភាពឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយវគ្គបណ្តុះបណ្តាលនេះមានរយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដែលបានរៀបចំឡើង ដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានជាតិចិនស្រាវជ្រាវលើឧស្សាហកម្មអាហារ និងអាហារឡើងមេ ដោយមានការឧបត្ថម្ភ ពី ក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន។