នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមកធ្វើការជាមួយមន្ទីរកសិកម្ម សហគមន៍អ្នកផលិតស្រូវ សហគមន៍អ្នកផលិតស្រូវពូជ និងរោងម៉ាស៊ីនកិនស្រូវខេត្តកំពង់ឆ្នាំង ក្នុងការកសាងប្រព័ន្ធច្រវាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករ។
ភាគីទាំងអស់បានយល់កាន់តែច្បាស់ថែមទៀតអំពីប្រព័ន្ធផ្សារភ្ជាប់គ្នា ដែលក្នុងនោះមន្ទីរកសិកម្ម មានតួនាទីសំខាន់ ក្នុងការសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងភាគីទាំងអស់ និងការសម្របសម្រួលគាំទ្រឲ្យកសិករទទួលបានពូជសុទ្ធល្អ សម្រាប់ផលិតស្រូវលក់មកកាន់រោងម៉ាស៊ីនជាមួយតម្លៃសមរម្យ។
តាមការវាយតម្លៃរបស់ឯកឧត្តមផ្ទាល់ខេត្តកំពង់ឆ្នាំងកំពុងធ្វើដំណើរទៅមុខបានល្អក្នុងការកសាងប្រព័ន្ធពូជ និងកិច្ចសន្យាកសិកម្ម។ នៅពេលខាងមុខក្រុមការងារនឹងអាចធ្វើការងារនេះកាន់តែល្អប្រសើរថែមទៀតនៅពេលមានមន្ត្រីសម្របសម្រួលកសិកម្មនៅគ្រប់ឃុំ។