នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្មរាជធានី-ខេត្ត បានចូលរួមប្រជុំសម្រេចលើគម្រោងផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាឆ្នាំ២០២៤ របស់អង្គភាព នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចពិភាក្សា និងសម្រេចលើគម្រោងផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាសម្រាប់ឆ្នាំ២០២៤ របស់អង្គភាព ព្រមទាំងបានណែនាំដល់អង្គភាពទាំងអស់ត្រូវអនុវត្តសកម្មភាពតាមផែនការបានលើកឡើង ស្របតាមទន្សនាទានដែលបានសម្រេចឯកភាពឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ កាត់បន្ថយថ្លៃដើមផលិតកម្ម មានខ្សែច្រវាក់តម្លៃល្អ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ជាមួយគ្នានេះផងដែរ គ្រប់អង្គភាពត្រូវពិនិត្យធនធានមនុស្សដែលមាន មានសមត្ថភាព មានឆន្ទៈ និងយកចិត្តទុកដាក់បំពេញភារកិច្ចការងារឱ្យបានល្អប្រសើរ៕